khmerforsocial

Discussions

loading...

Breaking

Wednesday, August 19, 2015


Alibaba​ជាស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ដែលជាមនុស្សដ៏មានសក្តានុពលឈានមុខ​គេនៅលើពិភព​លោក ឆ្លងកាត់ភាពលំបាក់គ្រប់ឧបសគ្គរាប់រយជំពូក ធ្វើអោយគាតក្លាយខ្លួនជាមហាសេដ្ឋីមួយរូបនៅក្នុងប្រទេសចិន។ គាត់មានបានរហូត់មកទល់ថ្ងៃដោយសាគាត់ប្រកាន់នូវទស្សនៈមួយចំនួនដូចខាងក្រោម៖

១- ត​ម្លៃលើអត្តចរិកអ្នកដឹកនាំ
​ប្រសិនបើចង់ឲ្យក្រុមហ៊ុនមានដំណើការល្អ ​​​ ក្នុងកម្រិតខ្ពស់ យើងត្រូវរកអ្នកគ្រប់គ្រង និង​​ នាយកប្រតិបត្តិ មកពីខាងក្រៅក្រុមហ៊ុន ។
​២-បង្រួប​បង្រួមគ្រប់គ្នាក្រោមគោលដៅតែមួយ
 មិនថាឡើយទោះជាអ្នកខិតខំប្រឹងព្យាយាមយ៉ាងអស់ពីលទ្ធភាពនោះទេ អ្នកនៅតែមិនអាចធ្វើឲ្យ គ្រប់បុគ្គលិកទាំងអស់ ដៃគូរជំនូញ និង អ្នកជំនូញធំៗ មកជឿជាក់លើការនិយាយរបស់អ្នកទាំងស្រុងនោះទេ លុះត្រាតែធ្វើឲ្យអ្នកគ្រប់គ្នាមានទស្សនៈដូចគ្នា​ ព្រោះ ទស្សនៈដូចគ្នាតែមួយនេះសំខាន់ជាងការដឹកនាំណាណាទៅទៀត។
៣-.មានគោលដៅយ៉ាងល្អិតល្អន់ហើយច្បាស់លាស់
បើ​មេ​ដឹក​នាំ​ដ៏​ល្អ​គួរ​តែ​មាន​ការល្អិតល្អន់ច្បាស់លាស់​ ក្នុងការប្រកួតប្រជែង ជាមួយអ្នកផ្សេងនិង ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីឲ្យក្លាយខ្លួនជាអ្នកជំនួញជោគជ័យ។
៤-ជួល​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់ក្នុងការគ្រប់គ្រង
 ត្រូវជ្រើសរើសបុគ្គលិកណាដែលមានជំនាញខ្ពស់ឆ្លាតវៃក្នុងការធ្វើការ ជាងអ្នក។ ប្រសិនបើអ្នកមិនជ្រើសរើសមនុស្សប្រភេទនេះទេ មានន័យថាអ្នកជួលបុគ្គលិកខុសជំនាញ។
៥-ភាពតស៊ូ
 ក្នុងមានជាមេដឹកនាំម្នាក់ ត្រូវមានការតស៊ូព្យាយាម និងមានទស្សនៈផ្ទាល់ខ្លួនអោយបានច្បាស់លាស់ ហើយយើងត្រូវដឹងពីអ្វីដែលអ្នកចង់បានទៅដល់គោលដៅ។
៦- រាល់ការបោះបង់គឺជាការបរាជ័យ
បរាជ័យគឺជាផ្លូវសំរាប់ដកពិសោធន័ អ្នកត្រូវព្យាយាមឲ្យអស់ពីសម្ថភាព ទោះបីជាមានការបរាជ័យណា ឬ ឧបសគ្គយ៉ាងណាក៏ដោយ ត្រូវតែខំប្រឹងដល់នាទីចុងក្រោយ នោះទើបរកឃើញនូវជោគជ័យ។ តែផ្ទុយទៅវិញ យើងត្រូវចេះយកកំហុសទាំងនោះមករៀនសូត្រ និងធ្វើជាបទពិសោធក្នុជីវិត។
៧- អោយតម្លៃ​និងស្រឡាញ់​ជីវិត
ចូរ​ប្រាប់​ខ្លួន​ឯង​ថា​យើង​កើត​មក ​មិន​មែន​ដើម្បី​ធ្វើ​ការ​នោះ​ទេ​ គឺដើម្បី​រីករាយ​ជាមួយ​ជីវិត​នៅលើលោក​ ហើយ​ប្រសិនបើ​ត្រូវ​បាន​ចំណាយពេលតែលើ​ការងារ​ពេញ​មួយ​ជីវិត​របស់​អ្នក​នោះ​អ្នក​នឹង​ពិត​ជា​ស្តាយក្រោយពុំខានឡើយ។  ប្រសិន​បើ​យើងគិតថាប្រាក់​ជា​គោលដៅ​របស់​យើង ​យើងត្រូវ​តែ​ផ្លាស់ ​ប្តូ​រ​នូវផ្នត់​គំនិត​របស់​អ្នក​។
៨-រាប់មិត្តអោយបានច្រើន មិន​បង្កើត​ស​ត្រូវ

ការបង្កើតមិត្តភាព មិនដែលគិតថាដៃគូរជំនួញរបស់យើងគឺជាសត្រូវនោះទេ សូមចាត់ទុកថាអ្នកទាំងនោះជាមិត្តដែយយើងសិក្សាពីពួកគេ និងប្រកួតប្រជែង ដើម្បីបំពញសក្កានុពលដ៏ខ្លាំងខ្លាក្នុងអាជីវកម្ម។
ប្រភពៈhttp://www.lifehack.org/










No comments:

Post a Comment