khmerforsocial

Discussions

loading...

Breaking

Wednesday, August 19, 2015

ជំងឺក្រពះ និង​ បន្លែនិងផ្លែឈើមានប្រយោជន៍សំរាប់ក្រពះ

ជំងឺ​ឈឺ​ក្រពះ ជា​បញ្ហា​ដ៏​សំខាន់​មួយ ក្នុងចំណោម​ជំងឺ​ផ្សេងៗ ជាច្រើន​ទៀត ដែល​បណ្តាល​មក​ពី​ការ​ទទួល​អាហារ និង ភេសជ្ជ មិនបាន​ត្រឹមត្រូវ ឬ មិនបាន​ទៀងទាត់​ពេលវេលា ឬ បណ្ដាល​មក​ពី​ការ​ទទួល​ស្រា ឬ ស្រា​បៀរ ច្រើនពេក ។
ខាងក្រោម​នេះ គឺជា​វិធី​ងាយៗ មួយ​ចំនួន​សម្រាប់​ព្យាបាល​ជំងឺ​ឈឺ​ក្រពះ ឱ្យ​ជាសះស្បើយ​ឡើង​វិញ បាន​ក្នុង​រយៈ​ខ្លី ។
១/ ឈប់​ទទួលទាន​អាហារ​ពីរ​ម៉ោង​សិន ដើម្បី​មើលថា តើ​ក្រពះ​របស់​អ្នក​ឈប់​ឈឺ​ហើយ​ឬ នៅ៖ រួច​សម្រាក​ នៅ​លើ​គ្រែ ឬ សា​ឡុង របស់​អ្នក បន្ទាប់មក ដាក់​ខ្នើយ​មួយ​នៅ​ក្រោម​ជើង​ដើម្បី​ឱ្យ​ជើង​របស់​អ្នក នៅ​ខ្ពស់​ជាង​ក្បាល​របស់​អ្នក រួច​បិទ​ភ្នែក ព្យាយាម​សម្រាក ។
២/ សូម​ព្យាយាម​ទទួលទាន​ខ្ញី ដើម្បី​កាត់បន្ថយ​ការ​ក្អួតចង្អោរ ការសិក្សា​ជាច្រើន បាន​បង្ហាញ​ខ្ញី​អាច​ជួយ​ព្យាបាល​ការ​ក្អួតចង្អោរ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ ។ យក​សម្រក​ខ្ញី ឬ​ខ្ញី​ស្រស់ លាយ​ជាមួយ​ទឹកឃ្មុំ​ប​និ្ត​ច ដើម្បី​ធ្វើ​ឱ្យ​តែ​ខ្ញី អាច​ជួយ​ព្យាបាល​ការ​ក្អួតចង្អោរ និង​កាត់បន្ថយ​ការ​ឈឺ​ក្រពះ បាន​ភ្លាមៗ ។ សូម​ទទួលទាន ៣​ដង ក្នុង​១​ថ្ងៃ ។ វា​ក៏​អាច​ព្យាបាល ការ​ក្អួតចង្អោរ សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​បាន​ ផង​ដែរ ។
៣/ យក​ទឹក​ក្តៅ​ឧ​ណ្ឌៗ ដាក់​ស្អំ នៅ​លើ​ពោះ​របស់​អ្នក ធ្វើ​បែប​នេះ អាច​បំបាត់​ការឈឺចាប់​នៅ​ពេល​

៤/ ទទួលទាន​ទឹកដោះ​គោមួយ​កែវ ជា​រៀងរាល់ថ្ងៃ ព្រោះថា ទឹក​គោះ អាច​ជួយ​បន្សាប​សារធាតុ​អាស៊ីតនៅ​ក្នុង​ក្រពះ របស់​អ្នក ដែល​តែងតែ​ធ្វើ​ឱ្យ​អ្នកមាន​អាការ​ឈឺចាប់ នៅ​ចុងដង្ហើម​ម្តងៗ ។ ម្យ៉ាង​វិញទៀត សូម​ជៀសវាង ការ​ទទួល​ទាន​អាហារ​ណា​ ដែល​មាន​ជាតិ​ហ្គាស ស្រា ឬ ស្រា​បៀរ​មួយ​រយៈ​សិន រហូត បានជា​សះស្បើយ ។ ខាងក្រោមគឺជាប្រភេទផ្លែឈើដែលមានប្រយោជន៍សំរាប់ក្រពះ
  
-ផ្លែពពាយ


ពពាយ​គឺរុក្ខ​ជាតិ​មួយ​ប្រភេទដែល​គេតែងតែ​យក​ទៅ​ធ្វើ​ជា​អន្លក់ ផ្ទាប់​

ជាមួយ​ប្រហុក ផ្អក ទឹក​គ្រឿង ឬញាំជាដើម។ ជាពិសេស​រុក្ខជា​មួយ​

ប្រភេទនេះ​គឺជា​​ប្រភព​នៃ​វីតាមីន​ B12 ដ៏សម្បូរបែប។ 

នៅ​ក្នុង​ពពាយ​ ១០០ ក្រាម មាន​អាស៊ីតហ្វូលីក (Folic) ៦៦ ក្រាម ស្មើនឹង​ ១៦.៥ ភាគរយនៃ

អាស៊ីតហ្វូលីក ដែល​យើង​ត្រូវការក្នុងមួយថ្ងៃ។ មិន​តែ​ប៉ុណ្ណោះវាជា​អាហារ​ដ៏ល្អ​​សម្បូរ​ជាតិ​

កាល់ស្យូម ដែល​អាច​ជួយ​ការ​ពារ​ជំងឺពុក​ឆ្អឹង និង​សុខភាព​ឆ្អឹង។

ការ​ព្យាបាល​ជំងឺឈឺក្រពះ​ត្រូវជ្រើសពពាយចាស់បំផុត
យក​ពពាយ​ចាស់ៗលីងជាមួយអំបិលឲ្យ​ឡើង​ក្រហម (តែមិនត្រូវឲ្យ​ខ្លាច​ទេ)។ បន្ទាប់មកយក​ពពាយដែលបាន​លីង​នោះ​ទៅ​ កិនឲ្យម៉ត។ ម្តង​អ្នក​ត្រូវបរិភោគ​មួយ​ស្លាប់​ព្រាកាហ្វេសនៃម្សៅ​ដែល​អ្ន​កបាន​កិន ហើយ​ទំពារឲ្យបាន​ ២០ដង​​យឺតៗមុន​នឹងលេប​ចូល។

អ្នកក៏​អាច​ផឹក​វាជាមួយ​ទឹកនៅពេល​ព្រឹក​ មុន​ពេល​បរិភោគ​អាហារ ហើយ​បន្ត​ធ្វើ​បែប​នេះឲ្យ​បាន​រយៈពេល ១៥ ថ្ងៃ អ្នក​នឹង​ទទួល​បាន​លទលទ្ធផល​យ៉ាង​ឆាប់​រហ័ស។ ប្រិន​បើ​អ្នកមាន​ជំងឺធ្ងន់ធ្ងរ​ត្រូវតែចំណាយ​ពេល​យុរជាង​នេះ។
បញ្ចាក់៖ ប្រសិនបើមាន​បញ្ហា​ធ្ងន់ធ្ងរពេក​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញ ដើម្បី​ទទួល​យក​មតិយោបល និងវិធីព្យាបាល​។
-ប៉េងប៉ោះ


ក្នុង​ប៉េងប៉ោះផ្តុកទៅដាយវីតាមីន ជួយ​ទប់ស្កាត់​របួស​កោសិកា អាច​បណ្តាល​ឲ្យ​កើត​មហារីក ។ ប៉េងប៉ោះ​ជា​អាហារ​ដ៏​អស្ចារ្យ ដើម្បី​ប្រឆាំង​ទប់ទល់​មហារីក​សុដន់​ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ មហារីក​មាត់​ មហារីក​ក្រពេញ​លំពែង និង​មហារីក​ពោះវៀន ។​




 -ផ្លែចេក

  
ការពិត​ចេក​ជា​ផ្លែឈើ​១​ដ៏​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​អំពី​ផ្លូវ​ពោះវៀន ព្រោះ​ងាយ​រំលាយ​បំផុត ។ អ្នកជំនាញការ​ជីវជាតិ​ចាត់ទុកថា ទទួលទាន​ចេក​១​ផ្លែ​ក្នុង​១​ថ្ងៃ នឹង​ជួយ​បង្កើន ​ថាមពល​ សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ។ នៅ​ប្រទេស​មួយចំនួន​ដូចជាៈ ឥណ្ឌា រូបមន្ត​ធ្វើ​នំប៉័ង​នៅផ្ទះសុទ្ធ​តែមាន​បន្ថែម​ចេក ។




-ផ្លែដូង


ទឹកដូង​ត្រូវបាន​រៀប​លំដាប់​ទី​២ ក្នុង​ក្រុម​សារជាតិ​រាវ​បរិសុទ្ធ បន្ទាប់ពី​ទឹកស្អាត ។ ទឹកដូង​ជួយ​បន្ថយ​បញ្ហា​អំពី​ផ្លូវ​ម៉ូត និង​កំទេច​បាក់តេរី​ផ្លូវ​ពោះវៀន ។

  



-ផ្លែល្ហុង

ទទួលទាន​ល្ហុង​ទុំ​ជាប្រចាំ​មាន​ប្រសិទ្ធភាព​រំញោច​ប្រព័ន្ធ​រំលាយ​អាហារ​, បន្ថយ​រោគសញ្ញា​ពិបាក​រលាយ ឬ ព្យាបាល​ទល់លាមក​ប្រសិទ្ធភាព ។ អង់​ហ្ស៊ី​ម Papain និង Chymopapair ក្នុង​ល្ហុង​ស្រូបយក​លឿន​ប្រូតេអ៊ីន ជួយ​ឲ្យ​ក្រពះ​ធូរស្រាល​ដោយ​វិធី​ជំរុញ​ការបង្កើត​អាស៊ីត​ល្អ ។​


-ផ្លែប៉ោម
  
ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែឈើ​ពោរពេញ​ដោយ​ជីវជាតិ មាន​ប្រសិទ្ធភាព​

រុញ​ថយក្រោយ​ការរីកចម្រើន​របស់​បាក់តេរី​គ្រោះថ្នាក់ នៅក្នុង​

ពោះវៀន ។ ប៉ុន្តែ គួរ​ទទួលទាន​ប៉ោម​តែ​១​ផ្លែ​ក្នុង​១​ថ្ងៃ​, ទទួលទាន​

ច្រើនពេក នឹងធ្វើ​ឲ្យ​ទល់ខ្យល់​, ឥទ្ធិពល​បញ្ច្រាស់ ។​

    
 ប្រភពឯកសាៈ
 www.evrey.com.kh,
www.khmeronlinenews.com
www.googleimage.com
http://www.mungkulkar.com/






No comments:

Post a Comment