១.បបរទឹកអំពៅ
អង្ករខ្សាយ៥០ក្រាម
លាងទឹកឲ្យស្អាត
និងដាក់ដាំឲ្យក្លាយជាបបរទើបចាក់ទឹកអំពៅក្នុងបរិមាណពី១០០ទៅ១៥០មិល្លីក្រាម
និងកូរឲ្យសព្វទទួលទានក្នុងមួយថ្ងៃ២ដង។
បបរទឹកអំពៅនេះត្រូវនឹងមនុស្សមានសួតស្ងួត និងក្អក។
២.បបរគ្រាប់អាម៉ង់
និងថ្នាំស៊ិនសែ
អង្ករខ្សាយ
៥០ក្រាម លាងទឹកឲ្យស្អាត និងដាក់ដាំឲ្យពុះរួចហើយដាក់គ្រាប់អាម៉ង់
១០ក្រាម។ នៅពេលជិតក្លាយទៅជាបបរហើយទើបដាក់មើមលីលី (ថ្នាំស៊ិនសែ)។
ក្រោយពេលក្លាយជាបបរហើយត្រូវដាក់ស្ករសចូលក្នុងបរិមាណសមល្មមទើបដួសយកមកទទួលទាន។
បបរគ្រាប់អាម៉ង់ និងថ្នាំស៊ិបសែនេះអាចធ្វើឲ្យស្ងួតមានជាតិសំណើមនិង
បំបាត់ក្អក។
៣.ទឹកឃ្មុំលាយទឹកសណ្ដែក
ទឹកសណ្ដែកក្ដៅមួយចានចង្កឹះលាយទឹកឃ្មុំពី១ទៅ២
ស្លាបព្រាបាយ ហើយត្រូវរង់ចាំឲ្យនៅក្ដៅឧណ្ហៗទើបយកមកទទួលទានទើបមានប្រសិទ្ធភាពអាចកាត់ស្លេស្លិ៍
និងបំបាត់ក្អក។
៤.សាច់ទាស្ងោរជាមួយនឹងសណ្ដែកដី
សាច់ទា២៥០ក្រាម
លាងទឹកឲ្យស្អាត
និងកាប់ជាដុំៗរួចហើយដាក់ស្ងោរជាមួយនឹងគ្រាប់សណ្ដែកដី១០០ក្រាម
ដោយលាយជាមួយនឹងគ្រឿងផ្សំ ដូចជា អំបិល
និងម្សៅស៊ុបទៅតាមចំណង់ចំណូលចិត្ត។
ក្រោយពីស្ងោរដោយប្រើភ្លើងតិចៗឲ្យផុយសាច់ហើយ ទើបដួសដាក់ចាន
និងទទួលទានធ្វើជាអាហារពេលបាយធម្មតា។
អាហារនេះអាចធ្វើឲ្យសួតមានជាតិសំណើម និងបំបាត់ក្អក។
៥.ដំឡូងជ្វា
ដំឡូងជ្វាមួយមើមផ្ទុកជាង៥០០ភាគរយសំណូមពរវីតាមីន A
ប្រចាំថ្ងៃសម្រាប់សរីរាង្គ(តាមរបាយការណ៍របស់ foodreference.com)។ អ្នកអាចទទួលទានដំឡូងអាំងឬស្ងោរ អាស្រ័យទៅតាមចំណូលចិត្ត
។
៦.ផ្កាស្ពៃបៃតង
ផ្កាស្ពៃបៃតង សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C
, ពពួកសារជាតិរំញោចជួយស្តារកោសិកាសួត
ត្រូវបំផ្លាញដោយសារបរិយាកាសកខ្វក់ ឬសារជាតិពុលដែលអ្នកហឺតចូល។
តាមរបាយការណ៍មួយរបស់មន្ទីរពេទ្យនៅ អង់គ្លេស
ក្រោយពេលតាមដានរបបទទួលទានរបស់មនុស្សធំ ២.៦០០នាក់ លទ្ធផលបង្ហាញថា
អ្នកបំពេញបន្ថែម គ្រប់គ្រាន់វីតាមីន C ដូចសំណូមពរនោះ
សួតធ្វើសកម្មភាពល្អជាងប្រៀបនឹងអ្នកពុំបំពេញវីតាមីន C គ្រប់ក្នុងរបបទទួលទាន ។
៧.ទឹកដោះគ្មានក្រែម
ទឹកដោះគ្មានក្រែម
ជាបណ្តាផលិតផលពីទឹកដោះផ្សេងៗ ជាប្រភពអាហារមួយផ្ទុកវីតាមីន D យ៉ាងច្រើន។
វីតាមីន D ជាប្រភេទវីតាមីនច្រើនត្រូវបានសំយោគពីពន្លឺដល់កាំរស្មី
UV។ ប៉ុន្តែមនុស្សជាច្រើនពុំទទួលបានវីតាមីន
ដ៏សំខាន់នេះគ្រប់គ្រាន់ ។ វីតាមីន D ជំនួយសម្រាប់ការព្យាបាលជំងឺ
COPD ឬ ហឺត។
ទន្ទឹមនោះវីតាមីននេះក៏ប្រឆាំងតបរាល់ដំណើរការមានគ្រោះថ្នាក់បង្កើតជាពពួកជាលិកាមហារីកនៅសួត
និងជួយបន្ថយការប្រឈមរលាកសួតភ្លាមៗ ឬរ៉ាំរ៉ៃ ។
៨.ប៉េងប៉ោះ
ប៉េងប៉ោះសម្បូរជាតិ Carotene Lycopene សម្រាប់ជួយទ្រទ្រង់សុខភាពសួត។
ចូរចំអិនវាជាមួយប្រេងអូលីវបន្តិចបន្តួចដើម្បីអោយវាបញ្ចេញជាតិ Lycopene
បាន។ ផ្លែត្របែកក៏មាន Lycopene ក្នុងកម្រិតតិចតួចដែរ។
ប្រភពៈដកស្រង់ចេញពីៈ
www.cen.com.kh
www.health.com.kh
ដំឡូងជ្វាមួយមើមផ្ទុកជាង៥០០ភាគរយសំណូមពរវីតាមីន A ប្រចាំថ្ងៃសម្រាប់សរីរាង្គ(តាមរបាយការណ៍របស់ foodreference.com)។ អ្នកអាចទទួលទានដំឡូងអាំងឬស្ងោរ អាស្រ័យទៅតាមចំណូលចិត្ត ។
៦.ផ្កាស្ពៃបៃតង
ផ្កាស្ពៃបៃតង សម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C , ពពួកសារជាតិរំញោចជួយស្តារកោសិកាសួត ត្រូវបំផ្លាញដោយសារបរិយាកាសកខ្វក់ ឬសារជាតិពុលដែលអ្នកហឺតចូល។ តាមរបាយការណ៍មួយរបស់មន្ទីរពេទ្យនៅ អង់គ្លេស ក្រោយពេលតាមដានរបបទទួលទានរបស់មនុស្សធំ ២.៦០០នាក់ លទ្ធផលបង្ហាញថា អ្នកបំពេញបន្ថែម គ្រប់គ្រាន់វីតាមីន C ដូចសំណូមពរនោះ សួតធ្វើសកម្មភាពល្អជាងប្រៀបនឹងអ្នកពុំបំពេញវីតាមីន C គ្រប់ក្នុងរបបទទួលទាន ។
៧.ទឹកដោះគ្មានក្រែម
ទឹកដោះគ្មានក្រែម ជាបណ្តាផលិតផលពីទឹកដោះផ្សេងៗ ជាប្រភពអាហារមួយផ្ទុកវីតាមីន D យ៉ាងច្រើន។ វីតាមីន D ជាប្រភេទវីតាមីនច្រើនត្រូវបានសំយោគពីពន្លឺដល់កាំរស្មី UV។ ប៉ុន្តែមនុស្សជាច្រើនពុំទទួលបានវីតាមីន ដ៏សំខាន់នេះគ្រប់គ្រាន់ ។ វីតាមីន D ជំនួយសម្រាប់ការព្យាបាលជំងឺ COPD ឬ ហឺត។ ទន្ទឹមនោះវីតាមីននេះក៏ប្រឆាំងតបរាល់ដំណើរការមានគ្រោះថ្នាក់បង្កើតជាពពួកជាលិកាមហារីកនៅសួត និងជួយបន្ថយការប្រឈមរលាកសួតភ្លាមៗ ឬរ៉ាំរ៉ៃ ។
No comments:
Post a Comment