khmerforsocial

Discussions

loading...

Breaking

Wednesday, August 26, 2015

មេរៀនទី១ៈ រៀនភាសាកូរ៉េ


១. ស្រៈកូរ៉េ 
បៀបសរសេរអក្សរកូរ៉េគឺដូចជាអក្សរខ្មែរយើងដែរគឺ៖
l ចាប់ផើ្តមសរសេរពីឆ្វេងទៅស្តាំ
l និងពីលើចុះក្រោម
នៅពេលសរសេរស្រៈដោយមិនមានពញ្ជនៈ ​យើងត្រូវតែថែមពញ្ជនៈ
​“ㅇ” ។ ​ពញ្ជនៈ ​“ㅇ” ​ជាពញ្ជនៈដែលមិនមានសំលេង ​ឬចាត់ទុកថាគ្មាន ​នៅពេលដែលគ្មានពញ្ជនៈផ្សេងទៀតនៅពីមុខវា ។ ​
l ស្រៈធម្មតា (មូលដ្ឋាន)​: ​ㅏ ㅓ ㅗ ㅜ ㅡ ㅣ ㅐ ㅔ
l ស្រៈសំយោគៈ ㅑ ㅕ ㅛ ㅠ ㅖ ㅒ ㅘ ㅙ ㅝ ㅞ ㅚ ㅟ ㅢ
ស្រៈកូរ៉េ
របៀបសរសេរ
សំលេងជាខ្មែរ
ㅏ
ㅣ + -
អា (ា)
ㅓ
- + ㅣ
អ​ (អ៎)
ㅗ
. + __
អូ (ូ)
ㅜ
ㅡ + .
អ៊ូ (ួ)
ㅡ
ㅡ
អឿ​ (ឿ)
ㅣ
ㅣ
អ៊ី
ㅐ
ㅣ + - + ㅣ
អ៊ែ​ (េ) air
ㅔ
- + ㅣ + ㅣ
អេ (េ) every
ㅑ
ㅣ + =
យ៉ា (yahoo)
ㅕ
= + ㅣ
យ៉ (young)
ㅛ
.. + _
យ៉ូ (yo-yo)
ㅠ
ㅡ + ..
យូ ឬ យ៉ួ (you)
ㅘ
ㅗ + ㅏ
វ៉ា (Hawaii)
ㅙ
ㅗ + ㅐ
វ៉េ (weight)
ㅝ
ㅜ + ㅓ
វ៉ (war)
ㅞ
ㅜ + ㅔ
វ៉ែ (well)
ㅖ
ㅕ + ㅣ
យ៉េ (yellow)
ㅒ
ㅑ + ㅣ
យ៉េ (yes)
ㅢ
ㅡ + ㅣ
អឿយ
ㅚ
ㅗ + ㅣ
វេ (way)
ㅟ
ㅜ + ㅣ
វី (we)


២. ពញ្ជនៈកូរ៉េ (English)
ពញ្ជនៈនៃអក្សរកូរ៉េតែងតែបញ្ចេញសំលេងនៅពេលផ្សំជាមួយស្រៈ លើកលែងតែពញ្ជនៈ “ㅇ” ខណៈដែលស្ថិតនៅពីមុខគេ ។ ពញ្ជនៈនីមួយៗមានឈ្មោះផ្ទាល់របស់វា ម្យ៉ាងវិញទៀតវាក៏មានពញ្ជនៈមួយចំនួនជាពញ្ជនៈតម្រួត (ពីរពញ្ជនៈរាយបូកចូលគ្នា) ។ ចំពោះពញ្ជនៈតម្រួតឈ្មោះរបស់ត្រូវហៅដោយបន្ថែមពាក្យ “សាំង ssang” ពីមុខនៃឈ្មោះរបស់ពញ្ជនៈរាយ ។

តារាងឈ្មោះពញ្ជនៈ
ពញ្ជនៈ
ឈ្មោះពញ្ជនៈ
ភាសាកូរ៉េ
ភាសាខែ្មរ
ㄱ
기역
គីយ៉ក់
ㄴ
니은
នីអឿន
ㄷ
디귿
ធីគឺត
ㄹ
리을
រីអឿល
ㅁ
미음
មីអៀម
ㅂ
비읍
ប៊ីអឿប
ㅅ
시옷
ស៊ីអូត
ㅇ
이응
អ៊ីអឿង
ㅈ
지읒
ជីអឿត
ㅊ
치읓
ឈីអឿត
ㅋ
키읔
ឃីអឿក
ㅌ
티읕
ធីអឿត
ㅍ
피읖
ភីអឿប
ㅎ
히읗
ហ៊ីអឿត

ភាពប្រហែលគ្នារវាងពញ្ជនៈកូរ៉េ និងខ្មែរ
ពញ្ជនៈកូរ៉េ
ពញ្ជនៈខ្មែរ
កំណត់ចំណាំ
ㄱ
ក,គ,ហ្គ
ហ្គៈ នៅពេលស្ថិតនៅ
ចន្លោះស្រៈពីរ
ㄴ
ន, ណ
ㄷ
ត,ទ,ធ,ដ,ឌ
ដ,ឌៈនៅពេលស្ថិតនៅ
ចន្លោះស្រៈពីរ
ㄹ
ល, រ
រៈ នៅពេលស្ថិតនៅ
ចន្លោះស្រៈពីរ
ㅁ
ម, ម៉
ㅂ
ប, ព
បៈ នៅពេលស្ថិតនៅ
ចន្លោះស្រៈពីរ
ㅅ
ស
ㅇ
ង
មិនបញ្ចេញសំលេងនៅ
ខាងមុខគេ
ㅈ
ច, ជ
ㅊ
ឆ, ឈ
ㅋ
ខ, ឃ
ㅌ
ត, ថ
ㅍ
ផ, ភ, ព
ㅎ
ហ
ㄲ
ក, គ
សំលេងលឿនជាង
ពញ្ជនៈរាយ
ㄸ
ត, ទ
ㅃ
ព
ㅆ
ស
ㅉ
ច, ជ




៣. ការប្រកបរវាងពញ្ជនៈ និងស្រៈ
របៀបប្រកបអក្សរកូរ៉េមានភាពស្រដៀងទៅនឹងភាសាខ្មែរយើងដែរ គឺៈ
១. ពញ្ជនៈ + ស្រៈ
ជាធម្មតាពញ្ជនៈ ”ㅇ” មិនមានសំលេងទេនៅពេលវាស្ថិតនៅខាងមុខគេ ​ក៏ប៉ុនែ្តវានឹងត្រូវ​បញ្ចេញជា​សំលេងដែលសើ្មទៅនឹងអក្សរ “ង”ពេលវាស្ថិតនៅខាងក្រោយគេ ។ ​​​ហេតុនេះនៅពេលវាផ្សំជាមួយ​ស្រៈនោះ គេនឹងបញ្ចេញសំលេងត្រឹមតែ​ស្រៈដែលវាផ្សំជាមួយប៉ុណ្ណោះ ។ ​ចំនែកឯពញ្ជនៈដទៃទៀត​វាគេនឹងត្រូវបញ្ចេញសំលេងស្រដៀងទៅនឹងភាសាខ្មែរយើងដែរ៖ ឧ. ㄱ + ㅏ= 가 (ក +​ ា = កា), ㄴ + ㅏ = 나(ណ + ា = ណា), ㄷ + ㅗ = 도 (ត​ + ូ = តូ) ។ល។
ភាពស្រដៀងទៅនឹងភាសាខ្មែរយើងមួយទៀតគឺ​ទីតាំងរបស់ពញ្ជនៈ​ដែលត្រូវប្រកបគឺវាអាស្រ័យទៅ​តាមប្រភេទនៃស្រៈដូចជា៖ ស្រៈបញ្ឈរ, ស្រៈផ្តេក និងស្រៈផ្សំ ។

ស្រៈបញ្ឈរ
ពស
가, 너, 바, 다, 지, 네,
새, 샤, 녀, 걔, 혜

ស្រៈផ្តេក

ព

ស

구, 모, 느, 휴, 교,



ពស

ស

과, 줘, 죄, 귀, 돼, 쉐, 늬

២. ពញ្ជនៈ + ស្រៈ + ពញ្ជនៈ
គោលការណ៍នៃការប្រកបនៅតែ​មានភាពស្រដៀងទៅនឹង​អក្សរខ្មែរយើងដដែល​ប៉ុនែ្តខុសពីអក្សរ​ខែ្មរ​យើងត្រង់ពញ្ជនៈទី២ ​ដែលជាទូទៅក្នុងភាសាខែ្មរតែងតែសរសេរនៅខាងក្រោយពញ្ជនៈទី១ ​ចំនែក​នៅ​ក្នុងភាសាកូរ៉េវិញពញ្ជនៈទី២​ត្រូវបានសរសេរនៅខាងក្រោមពញ្ជនៈទី១ ។ ​ឧ. កា + ក​ => កាក , ចំនែក​ជាភាសាកូរ៉េនឹងត្រូវសរសេរ៖ 가 + ㄱ => 각
សូមមើលរបៀបសរសេរក្នុងតារាងខាងក្រោម៖

១
ព

ស

ព
នៅពេលដែលស្រៈផ្តេកដូចជាៈ
ㅜ, ㅗ, ㅡ, ស្ថិតនៅចំកណ្តាល
ពញ្ជនៈពីរ ។
ឧ. 국, 물, 눈 돈, 응
២

ពស
​
 ព
នៅពេលដែលស្រៈបញ្ឈរដូចជាៈ
아, 야, 어, 여, 이, 에, 애, 예, 얘 ។ ​
ឧ.​ 달, 맴, 김, 밥
៣
ពស


ស


ព
នៅពេលដែលស្រៈផ្សំដូចជាៈ
와, 워, 외, 위, 왜, 웨, 의
ឧ. 뭘, 월, 뒷, 광

No comments:

Post a Comment