khmerforsocial

Discussions

loading...

Breaking

Saturday, August 22, 2015

អត្ថប្រយោជន៍នៃម្រុំខ្មែរ

ម្រុំ គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​សារធាតុចិញ្ចឹម​ខ្ពស់បំផុត ក្នុង​ការជួយ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស ព្រោះ​នៅក្នុង​ដើម​ម្រុំ​មាន​សារធាតុ​ប្រូតេអ៊ីន អំបិល​​ខនិក​ និង​វីតាមីន​ជាដើម​។ ដោយសារ​រុក្ខជាតិ​នេះ មាន​អត្ថប្រយោជន៍​ច្រើន ទើប​ប​ច្ច​ប្បន្ន​រុក្ខជាតិ​ម្រុំ ត្រូវបាន​កែច្នៃ​បន្ថែម លើសពី​ការទទួល​ទាន​ស្រស់​ៗ ទៅជា​អាហារ​បំប៉ន​សុខភាព ឬ​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​ជាដើម ក្រោម​ការផលិត​ពី​ក្រុមហ៊ុន​ឯកទេស​មួយចំនួន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។​


តើ​រុក្ខជាតិ​ម្រុំ និង​អាហារ​ប៉​បំ​ន​សុខភាព ដែល​ផលិត​ចេញពី​ម្រុំ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព ទើប​រុក្ខជាតិ​ម្រុំ​បច្ចុប្បន្ន​មាន​តម្រូវ​​ខ្លាំង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​ច្រើន​បែបនេះ​?

 គុណប្រយោជន៍​នៃ​អាហារ​បំប៉ន​សុខភាព ដែល​ធ្វើ​ចេញពី​ម្រុំ​នេះ​មានដូចជា​៖  
• ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ក្រពះ​-​ពោះវៀន ល្អប្រសើរ​ឡើង​
• ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ល្អ​
• ធ្វើអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​អោយ​ថេរ ជួយ​បង្ការ​ទឹកនោមផ្អែម​
• ជួយ​បំប៉ន​កែវភ្នែក និង ខួរក្បាល ជួយ​កាត់បន្ថយ​បញ្ហា​បាត់​ការចងចាំ​
• ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
• ជួយ​ធ្វើអោយ​ក្មេង​ជាង​វ័យ​
• ជួយ​ការពារ​ភាពស្លេកស្លាំង​
• ជួយ​បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម និង​ស​សៃ​ឈាម​
• ជួយ​បន្ថយ​បញ្ហា​ឈឺសន្លាក់​ឆ្អឹង និង​ជួយ​អោយមាន​កំហាប់​ឆ្អឹង​បានល្អ​
• ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​
• ជំនួយ​មុខងារ​ថ្លើម​
• ជួយ​សម្រួល​វិបត្ដិ​ផ្លូវភេទ​
• ជួយ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ​
• ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​
• បង្កើន​ថាមពល និង​ធ្វើអោយមាន​សុខភាព​ល្អ​
• មាន​ប្រយោជន៍​ចំពោះ​កុមារ​ស្គមស្គាំង ខ្វះ​ជីវជាតិ​
• ជា​ជំនួយ​សំរាប់​ស្ដ្រី​បំបៅ​ដោះ​កូន និង​មនុស្ស​ចាស់​
 
​ប្រភពៈដកស្រងwww.thebnews.com

No comments:

Post a Comment