khmerforsocial

Discussions

loading...

Breaking

Wednesday, June 3, 2015

អាហារ​​ក្រហម​៥​ប្រភេទ ជួយ​​​ឲ្យ​សិច​កាន់​តែ​រោលរាល

ហារ​ពណ៌​ក្រហម​​ជា​អាហារ​​មាន​អត្ថប្រយោជន៍​ជា​ច្រើន ដែល​ក្នុង​នោះ​វា​ក៏​ល្អ​ចំពោះ​សុខភាព​ផ្លូវ​ភេទ​ខ្លាំង​ណាស់​ដែរ។ ខាងក្រោម​នេះ​ជា​អាហារ​ពណ៌​ក្រហម​៥​ប្រភេទ ដែល​ជួយ​ឲ្យ​ជីវិត​សិច​របស់​បុរស​កាន់​តែ​ក្ដៅ​គគុក៖

១. ឪឡឹក

ការ​សិក្សា​ថ្មីៗ​នេះ ​បាន​បង្ហាញ​ថា​ឪឡឹក​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​​រឿង​លើ​គ្រែ ព្រោះ​វា​មាន​ផ្ទុក​សារជាតិ citruline ដែល​មាន​សមត្ថភាព​ជួយ​ឲ្យ​ប្រដាប់​ភេទ​បុរស​ឡើង​រឹង។ បើ​ជីវិត​សិច​របស់​អ្នក​មិន​សូវ​សកម្ម ឪឡឹក​អាច​ជួយ​បាន។

២. ម្ទេស​ក្រហម


​មិន​ត្រឹម​តែ​ហិរ​នោះ​ទេ ម្ទេច​ក្រហម ក៏​ជួយ​​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់តែ​ក្ដៅ​រោលរាល​​ផង​ដែរ។ សារជាតិ Capsaicin ដែល​ធ្វើ​ឲ្យ​ម្ទេស​ហិរ បាន​បញ្ចេញ​សារធាតុ​គីមី​ដែល​ជួយ​ជម្រុញ​ចលនា​បេះដូង​ និង​ជួយ​ជម្រុញ​​​ថាមពល​សិច​របស់​បុរស​ឲ្យ​កាន់​តែ​ប្រសើរ។

៣. ស្ត្រ័រប៊ឺរី (Strawberrie)

​ស្ត្រូបប៊ឺរី​ ជា​អាហារ​មួយ​ប្រភេទ​ដែល​ជួយ​រំញោច​ចំណង់​ផ្លូវ​ភេទ​​របស់​បុរស។ ចំណែក​ឯ​​ ​សូកូឡា​ខ្មៅ​​ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​បង្កើន​ចំណង់​បាន​ដែរ ដូច្នេះ​បើ​ញ៉ាំ​អាហារ​ទាំង​២​នេះ​ជាមួយ​គ្នា អ្វីៗ​នឹង​កាន់​តែ​ប្រសើរឡើង។

៤. ស្រា​ក្រហម ​និង​សាច់

មិន​ត្រឹម​តែ​អាច​បង្កើត​បរិយាកាស​ដ៏​​រ៉ូមែនទិក​នោះ​ទេ ​គឺ​ការ​ទទួលទាន​ស្រា​ក្រហម​ ក៏​អាច​ជួយ​ដាស់​អារម្មណ៍​សិច​ផង​ដែរ។ ​​ស្រា​ក្រហម​​​អាច​ជួយ​ឲ្យ​ឈាម​ក្នុង​រាងកាយ​រត់​បាន​ស្រួល ហើយ​​ជួយ​ឱ្យ​សរសៃឈាម​បង្កើន​លំហូរ​ឈាម​ទៅ​ប្រដាប់​ភេទ។ រីឯ​សាច់​គ្មាន​ជាតិ​ខ្លាញ់​វិញ ​ក៏​អាច​ជួយ​ក្នុង​ការ​បង្កើន​ចំណង់​ផ្លូវ​ភេទ​បាន​ដែរ។ សាច់​ក្រហម និង ស្រា​ក្រហម​គឺជា​អាហារ​ដ៏​ល្អ​បំផុត​ដែល​អាច​ជួយ​ឲ្យ​អ្ន​ក​កាន់​តែ​រស់​រវើក​នៅ​លើ​គ្រែ។

៥. សណ្ដែក​ក្រហម


សណ្ដែក​ក្រហម ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប៉ូតាស្យូម​ដែល​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​សំពាធឈាម និងការ​កន្ត្រាក់​របស់​បេះដូង។ វា​ជា​អាហារ​ពណ៌​ក្រហម​ដ៏​ល្អ​​មួយ​ប្រភេទ​ ដែល​អាច​ជួយ​​​បង្កើន​ចំណង់​ផ្លូវ​ភេទ​​របស់​បុរស។
ប្រភព:http://khpublic.blogspot.com/

No comments:

Post a Comment