khmerforsocial

Discussions

loading...

Breaking

Tuesday, May 26, 2015

ផ្លែ​ល្ហុង​មាន​ប្រយោជន៍​យ៉ាង​អស្ចារ្យ​ចំពោះ​សុខភាព​ស្បែក




ល្ហុង​មាន​អត្ថប្រយោជន៍​ច្រើនណាស់​ចំពោះ​ស្បែក ។ វា​មិន​ត្រឹមតែ​ជា​ផ្លែ​ឈើ​ដែល​មាន​ប្រយោជន៍​ទេ ប៉ុន្តែ​អង់ស៊ីម​ដែល​មាន​ក្នុង​ផ្លែ​ល្ហុង​នោះ​នឹង​អាច​ជួយ​ជំនួយ​ដល់​ការរំលាយ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​បាន​ទៀត​ផង​។ ល្ហុង​ដើរតួនាទី​ជា​ជា​ឱសថ​ប្រឆាំងនឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ វត្តមាន​របស់​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ផ្លែ​ល្ហុង​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ពង្រឹង​ដល់​ភាព​ប្រុងប្រយ័ត្ន​ខាង​ផ្លូវចិត្ត​ទៀតផង​។ វា​ជួយ​អោយ​រាងកាយ​កុំអោយ​មាន​ជំងឺ​ផ្តាសាយ និង​ការបង្ក​រោគ​មួយចំនួន​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​សុខភាព​ស្បែក និង​សក់​របស់​យើង​តែ​ម្តង ដូច្នេះ​តើ​វា​ជួយ​ដោយ​របៀប​ណា​?
  • ​ល្ហុង​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន A និង​សារធាតុ Papain ដែល​ជួយ​រំលាយ​ប្រូតេអ៊ីន ព្រមទាំង​បញ្ចេញ​ចោល​នូវ​កោសិកា​រងាប់ៗ​ទៀតផង​។
  • ​ល្ហុង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ​
  • ​ល្ហុង​ផ្ទុក​ទៅ​ដោយ​សារធាតុ Carotene ច្រើន​ជាង​ផ្លែឈើ​ផ្សេងៗ​ទៅទៀត​។ វា​មាន​ប្រយោជន៍​ណាស់​ចំពោះ​ស្បែក​របស់​យើង​។
  • ​ល្ហុង​ឆៅ​សម្រាប់​យក​មក​លាប​លើ​មុខ ២០ ទៅ​៣០​នាទី​អាចជួយ​កាត់បន្ថយ​ដុំ​ពកៗ​នៅលើ​ស្បែក និង​ស្នាម​ជាំ​បាន​ទៀតផង​។
  • ​ការ​ទទួលទាន​ល្ហុង​ជាង​ទៀត​ទាត់​ធ្វើអោយ​ស្បែក​លូតលាស់ និង​ទន់​រលោង​។
  • ​ម៉ាស​បិទមុខ​ល្ហុង​អាច​ប្រើ​សម្រាប់​បំបាត់​បញ្ហា​ស្នាក​ស្នាមរ​បស់​មុន​បាន​។
  • ​សម្បក​ផ្លែ​ល្ហុង​ត្រូវបាន​ប្រើប្រាស់​មិន​ម​សម្រាប់តែ​ជា​ម៉ាស​បិទមុខ​ទេ វា​ក៏​អាច​យក​ទៅ​បិទ​លើ​ជើង​ដើម្បី​អោយ​មាន​ភាពស្រស់ស្អាត​បានដែរ​។
  • ​ល្ហុង​ជួយ​អោយ​ស្បែក​បន្ថយ​ភាព​ចាស់​នៅ​លើ​មុខ និង​ការ​ប្រែ​ពណ៌​របស់​ស្បែក​។
  • ​ល្ហុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ស្បែក​ស្ងួត តាមរយៈ​ការធ្វើ​ម៉ាស​បិទមុខ​ល្ហុង និង​លាយ​ជា​មួយក្រែម​ទឹកដោះគោ​សម្រាប់​លាប​លើ​មុខ ហើយ​ទុក​ចោល ២០ ទៅ​៣០​នាទី​ចាំ​លាង​វា​ចេញ​វិញ​។
  • ​ល្ហុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បន្តឹង​ស្បែក​៕
ប្រភពៈwww.health.com.kh

No comments:

Post a Comment